Bar Accessories ឧបករណ៍សម្រាប់ផ្សំខកថេល (Cocktail) មានច្រើនប្រភេទដូចជា៖
Mixing Class កែវផ្សំភេសជ្ជៈប្រើសម្រាប់អ្នកផ្សំ/ឆុងភេសជ្ជៈផ្សេងៗ ដោយសា្លបព្រាបារ៍ ដែលផ្សំឆាប់ចូលគ្នា មានទាំងប្រភេទជាកែវដែលជាសាច់កែវ Boston Shaker និងប្រភេទ ជាលោហៈដែលមិនច្រេះចាប់ ឬប្រភេទជ័រប្លាស្ទិកក៏បាន។ ប្រសិនជាប្រើ សូមណែនាំឱ្យប្រើប្រភេទ ជាសាច់កែវ និងប្រភេទលោហៈដែលមិនច្រេះចាប់ (stainless steel) ល្អជាង ហើយគួរតែមាន កម្រាស់ក្រាស់ ខ្នាតធំល្មម ដើម្បីងាយផ្សំភេសជ្ជៈ ខ្នាតចាប់ពី 16-22 អនស៍ (ounce)។
Mixing Class |
Shaker ឧបករណ៍សម្រាប់ផ្សំខកថេល (ស្រាក្រឡុក) ដែលមិនងាយរលាយចូលគ្នាដោយ វិធីផ្សំបែបក្រឡុក។ ឧបករណ៍ក្រឡុក (Shaker) មាន 2 ប្រភេទគឺៈ Boston Shaker ឬ Continental Shaker។ ប៉ុន្តែបច្ចុប្បន្នមិនសូវនិយមប្រើទេ ព្រោះមានភាពលំបាក ត្រូវមានតម្រងញែកចេញពីគ្នា ហើយតម្លៃថ្លៃ ប្រហែលជា 30,000-40,000៛ ថែមទាំងពិបាករកទិញទៀតផង។ ប៉ុន្តែនៅពេលដែល ក្រឡុកសម្លេងមិនសូវលឺខ្លាំង ងាយស្រួលបើក ស្អាតហើយបែបបុរាណ។ ចំណែកឯ Cocktail Shaker ឬពេលខ្លះគេហៅថា Manhattan Cocktail Shaker ឬ Traditional Shaker ឬ Cobbler Shaker ជាឧបករណ៍ក្រឡុកប្រភេទមានតម្រង និងគម្របវាល់ជាប់ជាមួយ ងាយស្រួលប្រើតម្លៃ ថោក ធន់ប្រើបានយូរ តែពិបាកបើក នៅពេលក្រឡុកលឺសម្លេងខ្លាំង មាន 3 ខ្នាតប្រភេទគឺៈ
១. ខ្នាតតូច 300-350 មល. ឬ 8 អនស៍ (ounce)
២. ខ្នាតមធ្យម 500-550 មល. ឬ 16 អនស៍ (ខ្នាតមាត្រដ្ឋាន)
៣. ខ្នាតធំ 700-750 មល. ឬ 22 អនស៍
Shaker |
Jigger ឧករណ៍វាល់ស្រា មានខ្នាតវាល់ដែលហៅថា ជិក (J.) មានច្រើនប្រភេទសម្រាប់ប្រើ ដើម្បីឱ្យងាយស្រួលចាំគឺ 1 Jigger = 1.50 Oz = 44.38 (45) ml.។ ប្រសិនជារកមិនបាន អ្នកអាចប្រើគម្របនៅផ្នែកខាងលើរបស់ជិកកើក៏បាន។
Jigger |
ជិកកើ |
Liquid Measuring Cup ឧបករណ៍វាល់ និយមប្រើសម្រាប់វាល់ផ្សំភេសជ្ជៈប្រភេទទឹកផ្លែឈើ ដែលមានបរិមាណច្រើន។
Liquid Measuring Cup |
Table Spoon សា្លបព្រាវាល់ ប្រើសម្រាប់វាល់គ្រឿងផ្សំប្រភេទម្សៅ ឬដូចជាស្ករស ខ្នាតនៃការវាល់គិតជា tsp. (Tea Spoon) និង tbsp. (Table Spoon) 1 tbsp. =3 tsp.
Table Spoon |
One Shot Glass Cup កែវឆត់សម្រាប់វាល់ ជាប្រភេទកែវថ្លាដែលគេនិយមប្រើក្នុងការវាល់ស្រា មានមានបន្ទាត់គូសកាត់ទទឹងប្រាប់ពីបរិមាណ ហើយបរិមាណក្នុងការវាល់គិតជា អនស៍ និងមីលីលីត្រ 1 oz. = 30 ml. ។
One Shot Glass Cup |
Spoon Bar ជាប្រភេទសា្លបព្រា ដែលប្រើសម្រាប់កូរផ្សំសា្រ ឬវាយទឹកកក ឬចាក់ Layer ស្រា។ គួរជ្រើសរើសសា្លបព្រាដែលមានដងវែង ងាយស្រួលចាប់កាន់ មានទម្ងន់សមរម្យ កម្រាស់មិន ក្រាស់ឬស្តើងពេក ប្រើវិធីដោយការកូរផ្សំ ឬការផ្សំដោយចាក់រៀងជាស្រទាប់ (Layer) ។
Spoon Bar |
Strainer ឧបករណ៍ត្រងទឹកកក ច្រើនប្រើជាមួយ Boston Shaker តែបច្ចុប្បន្នមិនសូវនិយមប្រើទេ។ Strainer ប្រើសម្រាប់ត្រងទឹកកកចេញពីភេសជ្ជៈប្រភេទផ្សំ ឬត្រងកាកចេញ។ ឧបករណ៍នេះមាន ២ ប្រភេទគឺៈ Hawthorn Strainer អាចប្រើជាមួយកែវផ្សំខ្នាតផ្សេងៗ ដើម្បីត្រងទឹកចេញពីទឹកកក និង Julep Strainer (Perforated Strainer) ជាប្រភេទសា្លបព្រាចោះរន្ធ ភាគច្រើនប្រើសម្រាប់ត្រង ជីអង្កាម សំបកក្រូចឆ្មារ ឬរបស់ដែលមានលក្ខណៈជាបន្ទះៗ ត្រងចេញពីទឹក។
Strainer |
Pourer ឧបករណ៍ចាក់ស្រា ប្រើជំនួយដល់ការចាក់ស្រា មានទាំងប្រភេទសម្រាប់វាល់ភ្ជាប់ជាមួយ មានទាំងប្រភេទធ្វើពីប្លាស្ទិកសាច់រឹង និងសាច់ទន់ ឬជាប្រភេទលោហៈច្រេះមិនចាប់ មានច្រើនបែប ច្រើនប្រភេទ។
Pourer |
Blender ម៉ាស៊ីនក្រឡុក ប្រើសម្រាប់ក្រឡុក ឬផ្សំភេសជ្ជៈឱ្យចូលសាច់តែមួយ ខាប់ ឬរបស់ដែល ពិបាកផ្សំឱ្យចូលសាច់តែមួយ។ វិធីជ្រើសរើសម៉ាស៊ីនក្រឡុកត្រូវមើលខ្នាតរង្វាស់អគ្គីសនីដោយចាប់ពី 700-800 វ៉ាត់ ឡើងទៅ សា្លបចក្រមានច្រើនឆែក និងមានប៊ូតុងសម្រាប់ចុចច្រើន ដើម្បីងាយស្រួលបន្ថែម ឬបន្ថយល្បឿនក្នុងការក្រឡុក មានខ្នាត និងទម្ងន់សមស្របទៅតាមតម្រូវការប្រើប្រាស់។
Blender |
Fruit Juicer ឧបករណ៍ច្របាច់ ឬគៀបយកទឹកផ្លែឈើ មានច្រើនប្រភេទ មានទាំងប្រភេទ ប្របាច់ដោយដៃ និងម៉ាស៊ីនគៀបអគ្គីសនី។
Fruit Juicer |
Soda Maker (Siphon) ឧបករណ៍ធ្វើទឹកសូដា ប្រើសម្រាប់ផ្សំបញ្ចូលហ្គាសធើ្វជាទឹកសូដា។
Siphon |
Atomizer ឧបករណ៍ដាក់ស្រាមានលក្ខណៈជាដប សម្រាប់បាច់ ដើម្បីឱ្យមានក្លិន និយមប្រើជា មួយស្រា ប្រភេទ Vermouth ។
Atomizer |
Bar Mat ជាទ្រនាប់ជ័រដែលមានរន្ធសម្រាប់ឱ្យខ្យល់ចេញចូលនៅពេលដែលផ្កាប់កែវ ឬឧបករណ៍ ក្រឡុក ដើម្បីមិនឱ្យមានក្លិនអាប់។
Bar Mat |
Muddler ឬ Wooden Hammer អង្រែសម្រាប់បុកទឹកកក មានប្រយោជន៍សម្រាប់បុក ញីក្រូច ក្រូចឆ្មា។
Wooden Hammer |
Absinthe Spoon ស្លាបព្រាត្រង (មានចោះប្រហោងតូចៗ) ប្រើសម្រាប់ត្រងស្ករមានលក្ខណៈ ជាដុំៗ ដើម្បីដុតភ្លើងក្នុងការផ្សំស្រា Absinthe ឱ្យមានក្លិនក្រអូប។
Absinthe Spoon |
Stirrer ឧបករណ៍សម្រាប់កូរមាន ២ ប្រភេទគឺៈ Swizzle Stick ឬ ឧបករណ៍សម្រាប់កូរស្រាបែបវែង មានទាំងប្លាស្ទិក ដែក និងឈើ។ គេដាក់វាបញ្ចូលកែវស្រាព្រមជាមួយទុយយោក្នុងកែវរាងជាបំពង់ វែងដូចជា កែវ Long Drink ឬCocktail Pick។ ឈើដោតផ្លែឈើ ឬឧបករណ៍កូរស្រាបែបខ្លីជាប្រភេទ ឈើស្រួចតូច ដងកាន់មានរូបបែបផ្សេងៗ គ្នា ពេលខ្លះគេប្រើឈើចាក់ធ្មេញជំនួស ដោយប្រើសម្រាប់ ដោតផ្លែឈើដើម្បីតុបតែងកែវ ដើម្បីងាយស្រួលចាប់ និយមប្រើជាមួយកែវមានដៃដូចជាៈ កែវ Martini, Cocktail ឬកែវបំពង់ដូចជា កែវ Rock។
Stirrer |
Ice Scoop ឧបករណ៍ដួសទឹកកក ប្រើសម្រាប់ដួសទឹកកក។
Ice Scoop |
Ice Pick ឧបករណ៍វាយទឹកកកមានដែកស្រួចតូចៗ សម្រាប់ដំ ឬចាក់ទឹកកកដុំធំៗ ឱ្យបែកចេញពីគ្នា។
Ice Pick |
Ice Tong ឧបករណ៍ចាប់ទឹកកក។
Ice Tong |
No comments:
Post a Comment