Saturday, June 30, 2012

ហ្វ្រូត ផាញ់ជ៍ (FRUIT PUNCH)

ហ្វ្រូត ផាញ់ជ៍
គ្រឿងផ្សំ
ទឹកម្នាស់              2​ អនស៍
ទឹកក្រូច                2 សា្លបព្រាបាយ
ទឹកក្រូចឆ្មា               0.5 អនស៍
ទឹកស្ករផ្លែទទឹម     1 អនស៍
វិធីផ្សំៈ ផ្សំដោយការក្រឡុក
កែវៈ ហៃបល ឬកែវខ្នាត 8-10 អនស៍
តុបតែងៈ ម្នាស់កាត់ជារូបត្រីកោណ ជាមួយផ្លែឆើរី
វិធីធ្វើៈ
1). ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងឧបករណ៍ក្រឡុក (Shaker)
2). ដាក់ទឹកកកដុំ 3/4 នៃឧបករណ៍ក្រឡុក ហើយក្រឡុកឱ្យខ្លាំង និងលឿនប្រហែល ៤០ ដង
3). ចាក់គ្រឿងផ្សំចូលក្នុងកែវព្រមទាំងទឹកកក
4). តុបតែងដោយម្នាស់រាងត្រីកោណ និងផ្លែឆើរី លើកជូនភ្ញៀវព្រមជាមួយទុយយោ

Friday, June 29, 2012

ឆើលី ថេមផល (SHIRLEY TEMPLE)

ឆើលី ថេមផល
គ្រឿងផ្សំ
ទឹកក្រូចឆ្មា            ១​ អនស៍
ទឹកស្ករផ្លែទទឹម     ១ សា្លបព្រាបាយ
7-UP                    ចាក់រហូតពេញកែវ
វិធីផ្សំៈ ផ្សំដោយការចាក់បំពេញ
កែវៈ ហៃបល ឬកែវខ្នាត 8-10 អនស៍
តុបតែងៈ ផ្លែឆើរី

វិធីធ្វើៈ

1). ដាក់ទឹកកកដុំឱ្យពេញកែវហៃបល (រាងជាបំពង់)
2). ដាក់ទឹកក្រូចឆ្មា ហើយចាក់ 7-UP រហូតពេញកែវ
3). ចាក់ទឹកស្ករផ្លែទទឹមចូលក្នុងកែវ មិនចាំបាច់កូរ តុបតែងដោយផ្លែឆើរី
4). លើកជូនភ្ញៀវព្រមដាក់ទុយយោ

ម៉កថេល (Mocktail)

ម៉កថេល
ពាក្យថា “ ខកថេល ” គឺជាភេសជ្ជៈផ្សំដែលមានជាតិស្រា (វត្ថុធាតុ ដើមមានជាតិអាល់គុល)។ ចំណែកឯ ភេសជ្ជៈផ្សំដែលមិនមាន 
ជាតិអាល់គុល គេហៅថា “ ម៉កថេល(Mocktail) ថាម៉ក (Mock)  
ជាភាសាអង់គ្លេសប្រែថា ចម្លង ធ្វើត្រាប់ ឬរបស់ផ្សេងៗ ដែលចម្លង
ឬធ្វើឱ្យដូចរបស់ពិត។ ដូច្នេះពាក្យថា “ ម៉កថេល ” ប្រសិនជាបកឱ្យ
ចំៗ ប្រែថា ភេសជ្ជៈផ្សំដែលចម្លងឱ្យដូច “ ខកថេល ” គ្រាន់តែមិន មានជាតិអាល់កុល។ ភាគច្រើន “ ម៉កថេល ” ជាប្រភេទភេសជ្ជៈ ដែលបានមកពីការផ្សំទឹកផ្លែឈើផ្សេងៗ ចូលគ្នា។ ប៉ុន្តែក៏មានមិន តិចដែរដែលផ្សំ 7-up Ice-cream Cream សូដា កូកា ទឹកដោះគោ ឬសូម្បីតែកាហ្វេ។ ឧទាហរណ៍ “ ម៉កថេល ” ដែលគេស្គាល់ទូទៅគឺ 
 Fruit Punch, Pussy Foot និង Shirley Temple





Wednesday, June 27, 2012

ប្រវត្តិស្រាក្រឡុក ឬ ខកថេល (Cocktail)

ពាក្យថា “ ខកថេល ” (Cocktail)​ ជាពាក្យដែលគេហៅភេសជ្ជៈប្រភេទផ្សំ ដែលមានរយៈពេលយូរយារណាស់មកហើយ។ នៅឆ្នាំ 1776 នៅក្នុងបារ មួយកន្លែងនៅទីក្រុងញូវយ៉ក មានស្រ្តីម្នាក់បានរៀបចំតុបតែងបាររបស់ខ្លួន ដោយកន្ទុយមាន់ដែលមានពណ៌ស្រស់ស្អាតពេញបារ ហើយនាងមានគំនិត ច្នៃប្រឌិត ដែលប្លែកអ្នកដទៃ។ នាងបានដាក់កន្ទុយមាន់ (Cocktail) ចូលក្នុង ភេសជ្ជៈផ្សំគ្រប់កែវជំនួសឈើកូរទូទៅមិនយូរប៉ុន្មានបាររបស់នាងបានក្លាយ ជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តដើរកម្សាន្តពេលរាត្រី ហើយពាក្យ ថា “ ខកថេល ” មានប្រភពមកពីកន្លែងនេះ។
ខកថេល

ពាក្យថា “ ខកថេល “ គឺជាភេសជ្ជៈប្រភេទផ្សំដែលមានជាតិស្រា (វត្ថុធាតុដើមមានជាតិអាល់គុល) 1 ប្រភេទ ឬច្រើនប្រភេទដែលផ្សំជាមួយភេសជ្ជៈ។ ភេសជ្ជៈមួយចំនួនអាចផ្សំជាតិអាល់គុលតែ ១ប្រភេទក្នុង១កែវ ប៉ុន្តែភេសជ្ជៈមួយចំនួនអាចមានផ្សំជាតិអាល់គុលពី 3-4 ប្រភេទ។ ឧទាហរណ៍ ភេសជ្ជៈដែលមានជាតិអាល់គុលតែ ១ ប្រភេទ ដូចជាៈ ស្គ្រូដ្រាយវើ (Screw Driver) ដែលលាយ ជាមួយ Vodka (ប្រភេទស្រាសរម្យ៉ាង) ចំណែក ប្លាត់ឌី មារី (Bloody Mary) ផ្សំជាមួយវ៉តកាដូចគ្នា ឯ ជីន ថូនិក (Gin Tonic) ផ្សំជាមួយជីនដែលមានជាតិអាល់គុល។ ចំណែកឯភេសជ្ជៈដែលផ្សំ ជាតិអាល់គុលច្រើនជាង ១ ប្រភេទមានដូចជាៈ សិង្ហហ្កាពួរ ស្លិង (Singapore Sling) ផ្សំជាមួយ ជីន ឆើរីប្រាន់ឌី ឃនត្រូ ឯ ហ្សមប៊ី (Zombie) ដែលស្រា ៣ ប្រភេទគឺៈ White Rum, Black Rum និង Apricots brandy


Sunday, June 24, 2012

ឧបករណ៍ផ្សំខកថេល

Bar Accessories ឧបករណ៍សម្រាប់ផ្សំខកថេល (Cocktail) មានច្រើនប្រភេទដូចជា៖


         Mixing Class កែវផ្សំភេសជ្ជៈប្រើសម្រាប់អ្នកផ្សំ/ឆុងភេសជ្ជៈផ្សេងៗ ដោយសា្លបព្រាបារ៍ ដែលផ្សំឆាប់ចូលគ្នា មានទាំងប្រភេទជាកែវដែលជាសាច់កែវ Boston Shaker និងប្រភេទ ជាលោហៈដែលមិនច្រេះចាប់ ឬប្រភេទជ័រប្លាស្ទិកក៏បាន។ ប្រសិនជាប្រើ សូមណែនាំឱ្យប្រើប្រភេទ ជាសាច់កែវ និងប្រភេទលោហៈដែលមិនច្រេះចាប់ (stainless steel) ល្អជាង ហើយគួរតែមាន កម្រាស់ក្រាស់ ខ្នាតធំល្មម ដើម្បីងាយផ្សំភេសជ្ជៈ ខ្នាតចាប់ពី 16-22 អនស៍ (ounce)​​
Mixing Class
     Shaker ឧបករណ៍សម្រាប់ផ្សំខកថេល (ស្រាក្រឡុក) ដែលមិនងាយរលាយចូលគ្នាដោយ វិធីផ្សំបែបក្រឡុក។ ឧបករណ៍ក្រឡុក (Shaker) មាន 2 ប្រភេទគឺៈ Boston Shaker Continental Shaker។ ប៉ុន្តែបច្ចុប្បន្នមិនសូវនិយមប្រើទេ ព្រោះមានភាពលំបាក ត្រូវមានតម្រងញែកចេញពីគ្នា ហើយតម្លៃថ្លៃ ប្រហែលជា 30,000-40,000៛ ថែមទាំងពិបាករកទិញទៀតផង។ ប៉ុន្តែនៅពេលដែល ក្រឡុកសម្លេងមិនសូវលឺខ្លាំង ងាយស្រួលបើក ស្អាតហើយបែបបុរាណ។ ចំណែកឯ Cocktail Shaker ឬពេលខ្លះគេហៅថា Manhattan Cocktail Shaker Traditional Shaker Cobbler Shaker ជាឧបករណ៍ក្រឡុកប្រភេទមានតម្រង និងគម្របវាល់ជាប់ជាមួយ ងាយស្រួលប្រើតម្លៃ ថោក ធន់ប្រើបានយូរ តែពិបាកបើក នៅពេលក្រឡុកលឺសម្លេងខ្លាំង មាន 3 ខ្នាតប្រភេទគឺៈ
   ១. ខ្នាតតូច 300-350 មល. ឬ 8 អនស៍ (ounce)​​
   ២. ខ្នាតមធ្យម 500-550 មល. ឬ 16 អនស៍ (ខ្នាតមាត្រដ្ឋាន)
   ៣. ខ្នាតធំ 700-750 មល. ឬ 22 អនស៍
Shaker
        Jigger ឧករណ៍វាល់ស្រា មានខ្នាតវាល់ដែលហៅថា ជិក (J.) មានច្រើនប្រភេទសម្រាប់ប្រើ ដើម្បីឱ្យងាយស្រួលចាំគឺ 1 Jigger = 1.50 Oz = 44.38 (45) ml.។​ ប្រសិនជារកមិនបាន អ្នកអាចប្រើគម្របនៅផ្នែកខាងលើរបស់ជិកកើក៏បាន។
Jigger
ជិកកើ

      Liquid Measuring Cup ឧបករណ៍វាល់ និយមប្រើសម្រាប់វាល់ផ្សំភេសជ្ជៈប្រភេទទឹកផ្លែឈើ ដែលមានបរិមាណច្រើន។
Liquid Measuring Cup

    Table Spoon សា្លបព្រាវាល់ ប្រើសម្រាប់វាល់គ្រឿងផ្សំប្រភេទម្សៅ ឬដូចជាស្ករស ខ្នាតនៃការវាល់គិតជា tsp. (Tea Spoon) និង tbsp. (Table Spoon) 1 tbsp. =3 tsp.
Table Spoon
  One Shot Glass Cup កែវឆត់សម្រាប់វាល់ ជាប្រភេទកែវថ្លាដែលគេនិយមប្រើក្នុងការវាល់ស្រា មានមានបន្ទាត់គូសកាត់ទទឹងប្រាប់ពីបរិមាណ ហើយបរិមាណក្នុងការវាល់គិតជា អនស៍ និងមីលីលីត្រ 1 oz. = 30 ml.
One Shot Glass Cup

     Spoon Bar ជាប្រភេទសា្លបព្រា ដែលប្រើសម្រាប់កូរផ្សំសា្រ ឬវាយទឹកកក ឬចាក់ Layer ស្រា។ គួរជ្រើសរើសសា្លបព្រាដែលមានដងវែង ងាយស្រួលចាប់កាន់ មានទម្ងន់សមរម្យ កម្រាស់មិន ក្រាស់ឬស្តើងពេក ប្រើវិធីដោយការកូរផ្សំ ឬការផ្សំដោយចាក់រៀងជាស្រទាប់ (Layer)
Spoon Bar
     Strainer ឧបករណ៍ត្រងទឹកកក ច្រើនប្រើជាមួយ Boston Shaker តែបច្ចុប្បន្នមិនសូវនិយមប្រើទេ។ Strainer ប្រើសម្រាប់ត្រងទឹកកកចេញពីភេសជ្ជៈប្រភេទផ្សំ ឬត្រងកាកចេញ។ ឧបករណ៍នេះមាន ២ ប្រភេទគឺៈ Hawthorn Strainer អាចប្រើជាមួយកែវផ្សំខ្នាតផ្សេងៗ ដើម្បីត្រងទឹកចេញពីទឹកកក និង Julep Strainer (Perforated Strainer) ជាប្រភេទសា្លបព្រាចោះរន្ធ ភាគច្រើនប្រើសម្រាប់ត្រង ជីអង្កាម សំបកក្រូចឆ្មារ ឬរបស់ដែលមានលក្ខណៈជាបន្ទះៗ ត្រងចេញពីទឹក។

Strainer

        Pourer ឧបករណ៍ចាក់ស្រា ប្រើជំនួយដល់ការចាក់ស្រា មានទាំងប្រភេទសម្រាប់វាល់ភ្ជាប់ជាមួយ មានទាំងប្រភេទធ្វើពីប្លាស្ទិកសាច់រឹង និងសាច់ទន់ ឬជាប្រភេទលោហៈច្រេះមិនចាប់ មានច្រើនបែប ច្រើនប្រភេទ។
Pourer



          Stopper (Champagne Stopper) Bottle Cap ឆ្នុក ឬគម្របប្រើសម្រាប់គ្របដបដែលប្រើ មិនទាន់អស់ ប្រើគ្របបណ្តោះអាសន្ន។
Bottle Cap
         Saucer ឧបករណ៍សម្រាប់តុបតែមាត់កែវដោយ អំបិល ឬស្ករ ពេលខ្លះគេហៅថា Glass Rimmer មានលក្ខណៈជាប្រអប់ប្លាស្ទិក ២ ជាន់ ឬ ៣ ជាន់ ហើយគេដាក់ទឹកក្រូចឆ្មា និងស្ករ ឬអំបិល។

Saucer
            Blender ម៉ាស៊ីនក្រឡុក ប្រើសម្រាប់ក្រឡុក ឬផ្សំភេសជ្ជៈឱ្យចូលសាច់តែមួយ ខាប់ ឬរបស់ដែល ពិបាកផ្សំឱ្យចូលសាច់តែមួយ។ វិធីជ្រើសរើសម៉ាស៊ីនក្រឡុកត្រូវមើលខ្នាតរង្វាស់អគ្គីសនីដោយចាប់ពី 700-800 វ៉ាត់ ឡើងទៅ សា្លបចក្រមានច្រើនឆែក និងមានប៊ូតុងសម្រាប់ចុចច្រើន ដើម្បីងាយស្រួលបន្ថែម ឬបន្ថយល្បឿនក្នុងការក្រឡុក មានខ្នាត និងទម្ងន់សមស្របទៅតាមតម្រូវការប្រើប្រាស់។

Blender
             Fruit Juicer ឧបករណ៍ច្របាច់ ឬគៀបយកទឹកផ្លែឈើ មានច្រើនប្រភេទ មានទាំងប្រភេទ ប្របាច់ដោយដៃ និងម៉ាស៊ីនគៀបអគ្គីសនី។
Fruit Juicer
             Soda Maker (Siphon) ឧបករណ៍ធ្វើទឹកសូដា ប្រើសម្រាប់ផ្សំបញ្ចូលហ្គាសធើ្វជាទឹកសូដា។

  
Siphon
      Atomizer ឧបករណ៍ដាក់ស្រាមានលក្ខណៈជាដប សម្រាប់បាច់ ដើម្បីឱ្យមានក្លិន និយមប្រើជា មួយស្រា ប្រភេទ Vermouth
Atomizer

     Bar Mat ជាទ្រនាប់ជ័រដែលមានរន្ធសម្រាប់ឱ្យខ្យល់ចេញចូលនៅពេលដែលផ្កាប់កែវ ឬឧបករណ៍ ក្រឡុក ដើម្បីមិនឱ្យមានក្លិនអាប់។
Bar Mat
 
       Muddler Wooden Hammer អង្រែសម្រាប់បុកទឹកកក មានប្រយោជន៍សម្រាប់បុក ញីក្រូច ក្រូចឆ្មា។
Wooden Hammer

       Absinthe Spoon ស្លាបព្រាត្រង (មានចោះប្រហោងតូចៗ) ប្រើសម្រាប់ត្រងស្ករមានលក្ខណៈ ជាដុំៗ ដើម្បីដុតភ្លើងក្នុងការផ្សំស្រា Absinthe ឱ្យមានក្លិនក្រអូប។
Absinthe Spoon


Stirrer ឧបករណ៍សម្រាប់កូរមាន ២ ប្រភេទគឺៈ Swizzle Stick ឬ ឧបករណ៍សម្រាប់កូរស្រាបែបវែង មានទាំងប្លាស្ទិក ដែក និងឈើ។ គេដាក់វាបញ្ចូលកែវស្រាព្រមជាមួយទុយយោក្នុងកែវរាងជាបំពង់ វែងដូចជា កែវ Long Drink Cocktail Pick។ ឈើដោតផ្លែឈើ ឬឧបករណ៍កូរស្រាបែបខ្លីជាប្រភេទ ឈើស្រួចតូច ដងកាន់មានរូបបែបផ្សេងៗ គ្នា ពេលខ្លះគេប្រើឈើចាក់ធ្មេញជំនួស ដោយប្រើសម្រាប់ ដោតផ្លែឈើដើម្បីតុបតែងកែវ ដើម្បីងាយស្រួលចាប់ និយមប្រើជាមួយកែវមានដៃដូចជាៈ កែវ Martini, Cocktail ឬកែវបំពង់ដូចជា កែវ Rock
Stirrer

Ice Scoop ឧបករណ៍ដួសទឹកកក ប្រើសម្រាប់ដួសទឹកកក។

Ice Scoop

Ice Pick ឧបករណ៍វាយទឹកកកមានដែកស្រួចតូចៗ សម្រាប់ដំ ឬចាក់ទឹកកកដុំធំៗ ឱ្យបែកចេញពីគ្នា។

Ice Pick

Ice Tong ឧបករណ៍ចាប់ទឹកកក។

Ice Tong